ផ្លូវក្រងិចក្រង៉ុក
លោកចន ផាយភ័រ(John Piper) បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា ផែនការដ៏ផ្អែម និងជូរចត់របស់ព្រះ ដែលក្នុងនោះ គាត់បានមានប្រសាសន៍ អំពីផែនការ និងការដឹកនាំរបស់ព្រះ យ៉ាងដូចនេះថា “ជីវិតមិនមែនជាខ្សែបន្ទាត់ត្រង់ ដែលនាំទៅរកព្រះពរមួយហើយ មួយទៀត រហូតទៅដល់នគរស្ថានសួគ៌នោះឡើយ។ តែជីវិតជាផ្លូវក្រងិចក្រង៉ុក និងមានពេញដោយបញ្ហា … ទន្ទឹមនឹងនោះ ព្រះទ្រង់មិនមែនគ្រាន់តែមកជួយយើង ពេលមានបញ្ហាប៉ុណ្ណោះទេ តែព្រះអង្គបានរៀបចំទិសដៅនៃជីវិតយើង ហើយគ្រប់គ្រងបញ្ហារបស់យើង ដោយបំណងព្រះទ័យដ៏ខ្ពស់បំផុត គឺដើម្បីជាប្រយោជន៍ដល់យើង និងដើម្បីថ្វាយសិរីល្អដល់ព្រះគ្រីស្ទ”។
ពេលដែលពួកសាសន៍យូដា ធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីធ្វើពិធីបុណ្យផ្សេងៗ ជារៀងរាល់ឆ្នាំ(ចោទិយកថា ១៦:១៦) ពួកគេបានទទួលការធានាថា ព្រះអម្ចាស់កំពុងរៀបចំទិសដៅរបស់ពួកគេ ហើយគ្រប់គ្រងផ្លូវដែលក្រងិចក្រង៉ុក និងមានពេញដោយបញ្ហា ដើម្បីឲ្យពួកគេធ្វើដំណើរដល់គោលដៅ។ ពួកគេមានការជឿទុកចិត្តលើការនេះ ដោយផ្អែកលើបទគម្ពីរទំនុក ដំកើង ជំពូក ១២១ ដែលជាបទចម្រៀងនៃពួកអ្នកដើរទៅរកទីបរិសុទ្ធ។ ពេលដែលពួកគេសួរថា “តើសេចក្តីជំនួយជួយដល់ខ្ញុំ មកពីណា?” នោះពួកគេក៏ដឹងច្បាស់ ដោយគ្មានសង្ស័យថា ជំនួយនោះ គឺមកពីព្រះអម្ចាស់ ដែលព្រះអង្គគ្រប់គ្រងលើទាំងអស់(ខ.១-២)។ ព្រះអម្ចាស់មិនដែលងោកងុយ ហើយការពារការធ្វើដំណើររបស់រាស្រ្តទ្រង់ ដោយព្រះទ័យទុកដាក់ (ខ.៣-៤) ព្រះអង្គមិនដូចពួកអ្នកយាម ដែលងោកងុយ ហើយក៏មិនដូចព្រះបាលដែលត្រូវការ ឲ្យគេដាស់ឲ្យភ្ញាក់ឡើយ(១ពង្សាវតាក្សត្រ ១៨:២៧)។ ព្រះអម្ចាស់ទ្រង់បានជួយសង្រ្គោះរាស្រ្តអ៊ីស្រាអែ-ល…
ពាក្យគ្រប់ម៉ាត់សុទ្ធ តែសំខាន់
លោកគីម ភីគ(Kim Peek) គឺជាមនុស្សដែលមានសមត្ថភាពចងចាំដ៏អស្ចារ្យ។ គាត់បានចាំរឿងល្ខោនរបស់លោកសេកស្ពៀរគ្មានកន្លែងចន្លោះ។ ក្នុងអំឡុងពេលនៃការសម្តែង រឿងយប់ពី១២ លោកភីគក៏បានកត់សំគាល់ឃើញថា តួរសម្តែងបានរំលងពាក្យមួយម៉ាត់ នៅក្នុងឃ្លាមួយ នៅក្នុងការសម្តែង។ លោកភីគក៏បានក្រោកឈរឡើងភ្លាម ហើយស្រែកថា “ឈប់សិន!” សិល្បៈកររូបនោះ ក៏បានសូមអភ័យទោស ហើយនិយាយថា គាត់មិននឹកស្មានថា នឹងមានអ្នកប្រកាន់ ចំពោះការរំលងពាក្យមួយម៉ាត់នោះទេ។ លោកភីគក៏ឆ្លើយតបថា “ប៉ុន្តែ បើលោក សេកស្ពៀរនៅទីនេះដែរ គាត់មុខជាប្រកាន់ហើយ”។
ពាក្យសម្តីសំខាន់ណាស់ ជាពិសេសនៅពេលដែលពាក្យសម្តីនោះ ជាព្រះបន្ទូលដែលបានចេញពីព្រះឱសព្រះមក។ លោកម៉ូសេបានដាស់តឿនពួកអ៊ីស្រាអែលថា “មិនត្រូវឲ្យឯងរាល់គ្នាបន្ថែមបញ្ចូលអ្វីៗ ក្នុងសេចក្តីទាំងប៉ុន្មាន ដែលអញបង្គាប់ដល់ឯង ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យឯងរាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលអញបង្គាប់មកឯងនេះ”(ចោទិយកថា ៤:២)។ ជាញឹកញាប់ លោកម៉ូសេបានរំឭកពួកអ៊ីស្រាអែល ឲ្យនឹកចាំអំពីសេចក្តីមេត្តាករុណា និងសេចក្តីស្មោះត្រង់របស់ព្រះ ដែលទ្រង់មានចំពោះពួកគេកាលពីមុន។ ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ក៏បាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការស្តាប់បង្គាប់ តាមព្រះរាជបញ្ជារបស់ព្រះផងដែរ នៅពេលដែលពួកគេត្រៀមខ្លួន ចូលទឹកដីសន្យា។ ទ្រង់បានប្រាប់ពួកគេថា ការស្តាប់បង្គាប់ នាំមកនូវព្រះពរក្នុងការរស់នៅ ហើយនាំឲ្យបានមរតកជាបរិបូរ(ខ.៣៩-៤០)។ ព្រះរាជបញ្ចា និងក្រឹត្យវិន័យរបស់ព្រះ សុទ្ធតែសំខាន់ចំពោះទ្រង់។ ការដែលរាស្ត្រទ្រង់ឲ្យតម្លៃព្រះបន្ទូលទ្រង់ជាយ៉ាងណា នោះគឺបានឆ្លុះបញ្ចាំងអំពីទស្សនៈដែលពួកគេមានចំពោះទ្រង់។
នៅថ្ងៃនោះ ពេលដែលយើងឲ្យតម្លៃព្រះបន្ទូលព្រះ…
លើសពីពត៌មាន
តើកិរិយ៉ារបស់មនុស្សមានការប្រែប្រួល ដោយរបៀបណា? នៅក្នុងសៀវភៅ ដែលមានចំណងជើងថា “សត្វដែលមានសង្គម” ដែលលោកដាវីឌ ប្រ៊ូក(David Brooks) បាននិពន្ធ គាត់បានកត់សំគាល់ឃើញថា អ្នកជំនាញមួយចំនួន បានមានប្រសាសន៍ថា មនុស្សយើងគ្រាន់តែត្រូវការការបង្រៀន អំពីគ្រោះថ្នាក់ក្នុងរយៈពេលវែង ដែលនឹងកើតឡើងពីអាកប្បកិរិយ៉ាអាក្រក់។ ឧទាហរណ៍ “ការជក់បារីអាចនាំឲ្យកើតជម្ងឺមហារីក។ ការផឹតក្បត់បំផ្លាញគ្រួសារ ហើយការកុហក់បំផ្លាញការទុកចិត្ត។ ដូចនេះ យើងអាចសន្និដ្ឋានបានថា ពេលដែលយើងរំឭកអ្នកដទៃ ឲ្យភ្ញាក់ដឹងខ្លួនពីភាពល្ងង់ខ្លៅ នៃអាកប្បកិរិយ៉ារបស់ពួកគេ នោះពួកគេអាចមានចិត្តចង់ឈប់ធ្វើការទាំងនោះ។ គេយល់ថា ហេតុផល និងបំណងចិត្តរបស់មនុស្ស គឺជាកត្តាដ៏សំខាន់ នៅក្នុងការធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងដើម្បីគ្រប់គ្រងខ្លួនឯង។ ប៉ុន្តែ ទ្រឹស្តីទាំងនេះ សុទ្ធតែមិនអាចបង្ហាញថា មានប្រសិទ្ធិភាព”។ និយាយរួម បើយើងគ្រាន់តែប្រាប់ពត៌មាន ដើម្បីឲ្យពួកគេភ្ញាក់ខ្លួន នោះមិនទាន់គ្រប់គ្រាន់ល្មមនឹងអាចកែប្រែអាកប្បកិរិយ៉ារបស់មនុស្សបានឡើយ។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងចង់មានការលូតលាស់ និងការផ្លាស់ប្រែខាងវិញ្ញាណ។ កាលពីជាង២ពាន់ឆ្នាំមុន ព្រះយេស៊ូវបានប្រាប់សិស្សទ្រង់ ពីរបៀបដែលយើងអាចមានការលូតលាស់ និងផ្លាស់ប្រែខាងវិញ្ញាណ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ”(យ៉ូហាន ១៥:៤)។ ព្រះយេស៊ូវជាដើមទំពាំងបាយជូរ ហើយយើងដែលជាអ្នកដើរតាមទ្រង់ ជាខ្នែង។ បើសិនជាយើងមានចិត្តស្មោះត្រង់មែន…
កុំឲ្យរបូតខ្សែស្បែកជើង
ទង្វើរដែលមនុស្សម្នាក់បានធ្វើ អាចនាំឲ្យមានផលប៉ះពាល់ដល់ក្រុមរបស់គាត់ទាំងមូលបាន។ មានអ្នកកាសែតម្នាក់ ឈ្មោះ សេបាស្ទៀន ជុនហ្គ័រ(Sebastian Junger) បានដឹងច្បាស់ថា នេះជារឿងពិតមែន នៅពេលដែលគាត់ រួមដំណើរជាមួយទាហានមួយកងពលតូច ដើម្បីយកពត៌មានក្នុងសមរភូមិ។ កាលនោះ លោកជុនហ្គ័របានឃើញទាហានម្នាក់បានមកស្តីបន្ទោសឲ្យទាហានម្នាក់ទៀត ដែលខ្សែស្បែកជើងរបស់ខ្លួនបានរបូតរាយលើដី។ ការស្តីបន្ទោសនោះ មិនមែនដោយសារទាហានម្នាក់នោះ មានបញ្ហាស្លៀកពាក់នោះឡើយ ប៉ុន្តែ គឺដោយសារការរបូតខ្សែស្បែកជើងនោះ អាចធ្វើឲ្យកងពលតូចទាំងមូលមានគ្រោះថ្នាក់បាន ជាពិសេសនៅពេលដែលខ្សែស្បែកជើងនោះ ធ្វើឲ្យគាត់ទាក់ជើងដួល នៅពេលដ៏សំខាន់ណាមួយ។
លោកជុនហ្គ័ក៏បានដឹងថា ការអ្វីមួយដែលបានកើតឡើងចំពោះមនុស្សម្នាក់ អាចមានផលប៉ះពាល់ដល់មនុស្សរាល់គ្នានៅក្នុងក្រុមបាន។ ព្រះគម្ពីរក៏បានចែងផងដែរ អំពីការដែលលោកអេកាន ធ្វើឲ្យមានគ្រោះថ្នាក់ដល់ជនជាតិអ៊ីស្រាអែលទាំងមូល ដែលរឿងនេះបានបង្រៀនយើងថា អំពើបាបរបស់មនុស្សម្នាក់ មិនគ្រាន់តែមានផលប៉ះពាល់មកលើមនុស្សតែម្នាក់ប៉ុណ្ណោះឡើយ។ បន្ទាប់ពីពួកអ៊ីស្រាអែលទទួលបានជ័យជម្នះនៅក្រុងយេរីខូ ព្រះបានចេញសេចក្តីបង្គាប់ដ៏ជាក់លាក់ អំពីដំណោះស្រាយ សម្រាប់ទីក្រុង និងរបឹបដែលយកបានពីក្រុងនោះ(យ៉ូស្វេ ៦:១៨)។ ពួកបណ្តាជន “ត្រូវប្រយ័ត្នតែនឹងរបស់ដែលសម្រាប់បំផ្លាញ” ហើយត្រូវប្រមូលមាស និងប្រាក់ចូលទៅក្នុងឃ្លាំងនៃព្រះយេហូវ៉ា (ខ.១៨-១៩)។ តែពួកគេមិនបានស្តាប់បង្គាប់ តាមសេចក្តីបង្គាប់របស់ទ្រង់ទេ(៧:១)។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងរឿងនេះ គឺជនជាតិអ៊ីស្រាអែលមិនបានប្រព្រឹត្តអំពើបាបនោះទាំងអស់គ្នាឡើយ តែមានតែលោកអេកានទេដែលបានប្រព្រឹត្តនោះ។ តែដោយសារទង្វើរបស់គាត់ បណ្តាជនទាំងអស់គ្នាបានទទួលផលប៉ះពាល់ ហើយក៏បានបង្អាប់ដល់ព្រះនាមព្រះ។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងមានការរួបរួមជាក្រុមមួយ ហើយទង្វើរបស់បុគ្គលម្នាក់អាចជះផលអាក្រក់មកលើ រូបកាយទាំងមូល និងមកលើព្រះនាមព្រះ។ ដូចនេះ សូមយើង…
និទានរឿង
នៅក្នុងបទសម្ភាសជាមួយ លោកចច លូកាស(George Lucas) ដែលជាអ្នកផលិតខ្សែភាព យន្ត ទស្សនាវដ្តីវាយអឺរ(Wire)បានសួរគាត់ អំពីរបៀបដែលគាត់ចង់ឲ្យគេនឹកចាំពីគាត់។ គាត់ក៏បានឆ្លើយថា “គេនឹងនឹកចាំថា ខ្ញុំជាអ្នកផលិតខ្សែភាពយន្ត …ខ្ញុំសង្ឃឹមថា រឿងខ្លះដែលខ្ញុំបាននិទានប្រាប់គេ នៅតែមានប្រយោជន៍សម្រាប់ពេលក្រោយៗទៀត … បើអ្នកចិញ្ចឹមកូន នោះអ្នកនឹងដឹងថា អ្នកត្រូវពន្យល់អំពីអ្វីមួយប្រាប់ពួកគេ ហើយបើអ្នកមិនពន្យល់ទេ នោះពួកគេនឹងខំយល់យ៉ាងលំបាក … ដូចនេះ យើងត្រូវលើករឿងនៅសម័យចាស់ មកនិទានឡើងវិញ ក្នុងទម្រង់ដែលមនុស្សជំនាន់ថ្មីអាចទទួលយកបាន។ ខ្ញុំមិនគិតថា ខ្ញុំនឹងទៅណាហួសឆ្ងាយពីរឿងសម័យចាស់ទេ ព្រោះខ្ញុំគិតថា គេនៅតែចាំបាច់និទានរឿងនោះបន្តទៀត”។
អ្នកនិពន្ធទំនុកដំកើង ជំពូក៧៨ បានដឹងថា មនុស្សអាចភ្លេចការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើ ហើយក៏បានដឹងអំពីមនុស្សមួយជំនាន់ដែលកំពុងវង្វេង ដូចនេះ គាត់ក៏អំពាវនាវរាស្រ្តរបស់ព្រះ ឲ្យបន្តនិយាយប្រាប់មនុស្សជំនាន់ថ្មី ដោយគ្មានការហត់នឿយ អំពីរឿងនៃការប្រោសលោះរបស់ព្រះកាលពីសម័យចាស់(ខ.៤)។ គោលដៅនៃការរំឭកឡើងវិញអំពីប្រវត្តិសាស្រ្តរបស់ពួកគេ គឺមិនគ្រាន់តែដើម្បីឲ្យពួកគេចងចាំ អំពីកំណត់ត្រាប្រវត្តិសាស្រ្តប៉ុណ្ណោះឡើយ តែក៏ដើម្បីលើកទឹកចិត្តពួកគេ ឲ្យមានជំនឿ ការស្តាប់បង្គាប់ និងសេចក្តីសង្ឃឹមលើព្រះអម្ចាស់ (ខ.៧) ហើយដើម្បីជួយការពារមនុស្សជំនាន់ក្រោយ កុំឲ្យធ្លាក់ចូលក្នុងភាពងងឹតនៃការមិនជឿ និងការបះបោរដូចមនុស្សជំនាន់មុនឡើយ (ខ.៨)។
ដោយសារអំណាច និងព្រះគុណដ៏អស្ចារ្យរបស់ព្រះ ក្នុងជីវិតយើង នោះយើងចង់មានចិត្តស្មោះត្រង់ នៅក្នុងការនិយាយប្រាប់គេ អំពីរឿងរបស់ទ្រង់ ដើម្បីលើកទឹកចិត្តគេ ឲ្យមានជំនឿ និងការស្តាប់បង្គាប់…
ផែនដីរបស់ព្រះបិតានៃយើង
កាលអាមេនដា បេណាវីឌ(Amanda Benavides) រៀននៅសាកលវិទ្យាល័យភញឡូម៉ា ណាហ្សារីន ក្នុងក្រុងសេនឌីហ្គូ ក្នុងឆ្នាំទី២ នៅក្រុងសាន់ឌីអេហ្គុ រដ្ឋកាលីហ្វ័រញ៉ា នាងបានចាប់ផ្តើមគិតសារឡើងវិញ អំពីភារៈកិច្ចរបស់គ្រីស្ទបរិស័ទ ដែលព្រះបានប្រទាន ឲ្យមើលថែរផែនដីនេះ។ ពេលអាមេនដាធំដឹងក្តីឡើង នាងគិតថា ការយល់ដឹងអំពីបរិស្ថាននៅជុំវិញខ្លួននាង គ្មានអ្វីពាក់ព័ន្ធជាមួយនឹងព្រះយេស៊ូវឡើយ។ ប៉ុន្តែ ការគិតរបស់នាងក៏បានផ្លាស់ប្តូរ ពេលដែលនាងបានទទួលការលើកទឹកចិត្ត ឲ្យគិតពិចារណាអំពីតួនាទីរបស់គ្រីស្ទបរិស័ទ ក្នុងការមើលថែភពផែនដីនេះ ជាពិសេស ពេលដែលនាងដឹងថា ការមើលថែរផែនដីនេះ មានការទាក់ទងនឹងការឈោងចាប់មនុស្សដែលមានសេចក្តីត្រូវការខ្លាំងបំផុត។
ការមើលថែរផែនដីដ៏ស្រស់បំព្រង ដែលព្រះបានប្រទានមកយើង និងការមើលថែមនុស្ស នៅក្នុងផែនដី ជាការបង្ហាញពីការគោរពកោតខ្លាចចំពោះព្រះ ហើយការនេះក៏ផ្អែកលើគោលការណ៍ពីរយ៉ាងរបស់ព្រះគម្ពីរ។
តាមគោលការណ៍ទីមួយ ផែនដីជារបស់ព្រះអម្ចាស់ (ទំនុកដំកើង ២៤:១-២)។ អ្នកនិពន្ធទំនុកដំកើងលើកដំកើងស្នាព្រះហស្ត និងសរសើរដំកើងការដែលទ្រង់ជាម្ចាស់នៃផែនដី។ ព្រះអង្គជាម្ចាស់លើស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើ។ ព្រះអង្គបានបង្កើតរបស់ទាំងនោះមក ហើយគ្រប់គ្រងលើទាំងអស់(៩៣:១-២) ហើយព្រះអង្គយកព្រះទ័យទុកដាក់ចំពោះស្នាព្រះហស្តទ្រង់(ម៉ាថាយ ៦:២៦-៣០)។ តាមគោលការណ៍ទីពីរ ព្រះទ្រង់បានប្រទានឲ្យយើង មានការទទួលខុសត្រូវ ចំពោះសុខុមាលភាពនៃផែនដី (លោកុប្បត្តិ ១:២៦-២៨)។ ការនេះរាប់បញ្ចូលការឲ្យតម្លៃ និងការថែរក្សាចំពោះធម្មជាតិ (លេវីវិន័យ ២៥:២-៥,១១; សុភាសិត ១២:១០) និងមនុស្សជាតិផងដែរ (រ៉ូម ១៥:២)។…
រស់នៅឲ្យមានប្រយោជន៍អស់កល្ប
លោកស្ទីវ ចប(Steve Job) ជាសហស្ថាបនិកនៃក្រុមហ៊ុនអេបផល។ ពេលដែលគាត់កំពុងតយុទ្ធនឹងជម្ងឺមហារីកប្រចាំកាយ គាត់បានមានប្រសាសន៍ថា “ការដែលខ្ញុំចាំថា ខ្ញុំនឹងស្លាប់ ក្នុងពេលដ៏ខ្លីខាងមុននេះ ជាគន្លឹះមួយដ៏សំខាន់បំផុត ដែលខ្ញុំបានជួប ដែលនឹងជួយឲ្យខ្ញុំ ធ្វើការសម្រេចចិត្តដ៏ធំ ក្នុងជីវិត។ ព្រោះថាអ្វីៗទាំងអស់ ដែលមានដូចជា ការរំពឹងចង់បានតែសម្បកក្រៅ មោទនភាពទាំងអស់ ទាំងការភ័យខ្លាច ការអាម៉ាស ក៏ដូចជាការខ្លាចបរាជ័យ របស់ទាំងអស់នេះនឹងរលាយបាត់អស់ ពេលដែលយើងស្លាប់ទៅ ដោយបន្សល់ទុក តែរបស់អ្វីដែលពិតជាសំខាន់ប៉ុណ្ណោះ”។ ត្រង់ចំណុចនេះ ការឈឺចាប់របស់គាត់ បានជះឥទ្ធិពលមកលើការសម្រេចចិត្តរបស់គាត់។
ប៉ុន្តែ សម្រាប់សាវ័កពេត្រុសវិញ គាត់ចង់លើកទឹកចិត្តអ្នកអានសំបុត្ររបស់គាត់ ឲ្យប្រើការឈឺចាប់ដើម្បីធ្វើឲ្យជីវិតរបស់ពួកគេ មានប្រយោជន៍អស់កល្បជានិច្ច។ ហើយគាត់ចង់ឲ្យការរងទុក្ខ និងការសុគតរបស់ព្រះយេស៊ូវលើកទឹកចិត្តពួកគេ ឲ្យទទួលយកសង្គ្រាមខាងវិញ្ញាណ និងការបៀតបៀន កើតចេញពីការប្រកាសព្រះនាមព្រះយេស៊ូវ។ ដោយសារតែពួកគេស្រឡាញ់ព្រះយេស៊ូវ នោះការឈឺចាប់ក្លាយជារឿងធម្មតា។ ការរងទុក្ខរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង គឺជាការលើកទឹកចិត្ត ឲ្យបោះចោលសេចក្តីប៉ងប្រាថ្នា ដែលពេញដោយអំពើបាប ហើយព្រមស្តាប់បង្គាប់តាមព្រះវិញ(១ពេត្រុស ៤:១-២)។ បើពួកគេចង់ឲ្យជីវិតខ្លួន មានប្រយោជន៍អស់កល្បជានិច្ច នោះពួកគេត្រូវឈប់ដេញតាមការសប្បាយ នៃលោកិយដែលមានតែបណ្តោះអាសន្ន ហើយត្រូវព្រមរស់នៅ ឲ្យគាប់ព្រះហប្ញទ័យព្រះវិញ។
ការនឹកចាំថា ព្រះយេស៊ូវបានរងទុក្ខ និងសុគត ដើម្បីអត់ទោសបាបយើង ជាការនឹកចាំដ៏សំខាន់បំផុតក្នុងគំនិតយើង ដែលបណ្តាលចិត្តយើង ឲ្យធ្វើការសម្រេចចិត្តដោយកោតខ្លាចព្រះនៅថ្ងៃនេះ…
រង់ចាំ
នៅក្រុងសាន ហ្វ្រង់ស៊ីស្កូ រដ្ឋកាលីហ្វូញ៉ា មានអ្នកបើកបរដែលគ្មានការអត់ធ្មត់ម្នាក់ បានព្យាយាមបើកឡានជម្នះចរាចរណ៍ ដោយបើកវ៉ាឡានមួយជួរដែលកំពុងតែឈប់ លើដងផ្លូវនោះ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានដឹងទេថា ផ្លូវដែលគាត់បានបើកវ៉ាចូលនោះ កំពុងតែមានស៊ីម៉ង់ចាក់ថ្មីៗ ធ្វើឲ្យឡានម៉ាកផរឆ័រ៩១១(Porsche 911)របស់គាត់ ត្រូវជាប់ក្នុងស៊ីម៉ង់នោះ។ ដូចនេះ បុរសម្នាក់នេះ ត្រូវខាតបង់យ៉ាងដំណំ ដោយសារតែគាត់ខ្វះការអត់ធ្មត់។
ព្រះគម្ពីរបានចែងអំពីស្តេចមួយអង្គ ដែលបានខាតបង់ធ្ងន់ធ្ងរ ដោយសារខ្វះការអត់ធ្មត់ផងដែរ។ ស្តេចសូលមានចិត្តអន្ទះសារចង់ឲ្យព្រះប្រទានពរដល់រាស្រ្តអ៊ីស្រាអែល ក្នុងសង្រ្គាមទាស់នឹងសាសន៍ភីលីស្ទីន ហើយទ្រង់ក៏បានប្រព្រឹត្តដោយខ្វះការអត់ធ្មត់។ ពេលដែលលោកសាំយ៉ូអែលមិនបានមកតាមពេលកំណត់ ដើម្បីថ្វាយដង្វាយដល់ព្រះអម្ចាស់ ស្តេចសូលក៏គ្មានចិត្តអត់ធ្មត់ ហើយមិនស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះឡើយ(១សាំយ៉ូអែល ១៣:៨-៩,១៣)។ ការខ្វះការអត់ធ្មត់ បាននាំឲ្យស្តេចសូលគិតថា ទ្រង់ធំជាងក្រឹត្យវិន័យ ហើយក៏បានធ្វើកិច្ចការរបស់ពួកសង្ឃ ដោយគ្មានការអនុញ្ញាតពីព្រះ។ ទ្រង់គិតថា ទ្រង់អាចប្រព្រឹត្ត ដោយមិនស្តាប់បង្គាប់ព្រះ ដោយគ្មានផលវិបាកនៅពេលក្រោយឡើយ។ តែទ្រង់បានគិតខុសហើយ។
ពេលដែលលោកសាំយ៉ូអែលមកដល់ គាត់ក៏បានស្តីបន្ទោសស្តេចសូល ដោយព្រោះទ្រង់មិនស្តាប់បង្គាប់ ហើយបានថ្លែងទំនាយថា ស្តេចសូលនឹងបាត់បង់រាជបល្ល័ង្ក(ខ.១៣-១៤)។ ការដែលស្តេចសូលមិនព្រមរង់ចាំឲ្យព្រះធ្វើតាមផែនការទ្រង់ បានធ្វើឲ្យទ្រង់ប្រព្រឹត្តលឿនពេក ហើយការនេះក៏បានធ្វើឲ្យទ្រង់ដើរខុសផ្លូវ (មើលសុភាសិត ១៩:២)។ ការខ្វះការអត់ធ្មត់ គឺជាសញ្ញាបញ្ជាក់ថា ទ្រង់កំពុងតែខ្វះជំនឿហើយ។
ព្រះអម្ចាស់ទ្រង់នឹងប្រទាននូវព្រះវត្តមាន នៃការដឹកនាំរបស់ទ្រង់ ពេលដែលយើងរង់ចាំដោយចិត្តអត់ធ្មត់ រហូតដល់ពេលដែលទ្រង់សម្រេចបំណងព្រះទ័យទ្រង់។–Marvin Williams
ដោយការប្រព្រឹត្តរបស់យើង
មានគ្រូគង្វាលម្នាក់ បានដើរទៅព្រះវិហារទាំងយប់។ ពេលនោះមានចោរម្នាក់ បានយកកាំភ្លើងចេញមកភ្ជង់គាត់ ដើម្បីប្លន់យកលុយពីគាត់ ពុំនោះទេ វានឹងសម្លាប់គាត់ជាមិនខាន។ ពេលដែលគាត់លូកយកកាបូបលុយ ចេញពីក្នុងហោប៉ៅខោរបស់គាត់ ហុចឲ្យទៅវា វាក៏បានឃើញកអាវរបស់គាត់ ដែលជាសំគាល់ថា គាត់ជាគ្រូគង្វាល
នៃព្រះវិហារ បានជាវានិយាយថា “ដោយសារអ្នកជាគ្រូគង្វាល នោះខ្ញុំមិនប្លន់អ្នកទេ អ្នកអាចទៅបានហើយ”។ គ្រូគង្វាលនោះ ក៏មានការភ្ញាក់ផ្អើល ពេលដែលឃើញថា ចោរម្នាក់នេះក៏ជាអ្នកជឿដែរ បានជាគាត់ឲ្យស្ករគ្រាប់មួយដុំទៅវា។តែចោរនោះបានបដិសេធថា “ខ្ញុំមិនយកទេ សូមអរគុណលោកហើយ។ ខ្ញុំមិនញាំស្ករគ្រាប់ក្នុងរដូវកាលនៃពិធីបុណ្យ៤០ថ្ងៃទេ”។ បុរសម្នាក់នេះមិនព្រមទទួលស្ករគ្រាប់ ដើម្បីជាការលះបង់ក្នុងពិធីបុណ្យ៤០ថ្ងៃ ប៉ុន្តែ ការដែលគាត់រស់នៅដោយការឆក់ប្លន់បានបង្ហាញអំពីធាតុពិតរបស់គាត់!
តាមបទគម្ពីរសុភាសិត កិរិយ៉ាប្រព្រឹត្តរបស់បុគ្គលម្នាក់ៗ ជាកត្តាដែលបញ្ចាក់យ៉ាងច្បាស់បំផុតថា បុគ្គលនោះមានលក្ខណៈសម្បត្តិយ៉ាងណា។ បើមាននរណាម្នាក់និយាយថា ខ្លួនជាមនុស្សដែលកោតខ្លាចព្រះ នោះគេអាចបង្ហាញថា គាត់ជាមនុស្សដែលល្អ ដូចដែលគាត់បាននិយាយមែនឬអត់ ដោយពិនិត្យមើលការប្រព្រឹត្តរបស់គាត់(២០:១១)។ នៅសម័យដែលព្រះយេស៊ូវយកកំណើត ជាមនុស្ស ពួកអ្នកដឹកនាំសាសនា ក៏មានបញ្ហាដូចនេះផងដែរ។ ទ្រង់បានថ្កោលទោសពួកផារិស៊ី ហើយបានបង្ហាញពុតត្បុតរបស់ពួកគេ ដែលបានតាំងខ្លួនជាអ្នកកោតខ្លាចព្រះ ដោយមិនព្រមប្រែចិត្តចេញពីអំពើបាប(ម៉ាថាយ ២៣:១៣-៣៦)។
សម្បកក្រៅ និងពាក្យសម្តីរបស់មនុស្ស អាចបោកប្រាស់យើងបាន តែអាកប្បកិរិយ៉ារបស់មនុស្ស គឺជាកត្តាបញ្ជាក់ដ៏ច្បាស់បំផុតថា អ្នកនោះមានលក្ខណៈសម្បត្តិយ៉ាងណា។ នេះហើយជាវិធីដែលគេអាចមើលដឹងថា យើងម្នាក់ៗជាមនុស្សប្រភេទណា។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងបង្ហាញចេញនូវសេចក្តីស្រឡាញ់ ចំពោះទ្រង់…
ពាក្យសម្តីដែលសមរម្យ
កាលពីពេលកន្លងទៅ តារាភាពយន្តដែលបានឈ្នះពានរង្វាន់អេមមី(Emmy) បានក្រោកឈរឡើង ហើយដើរចេញទៅខាងក្រៅ ដោយចិត្តក្លាហាន នៅពេលដែលកម្មវិធីពាន់រង្វាន់តន្រ្តីអាមេរិកប្រចាំឆ្នាំ កំពុងតែប្រព្រឹត្តទៅ។ មូលហេតុដែលនាងបានសម្រេចិត្តធ្វើដូចនេះ គឺដោយសារតែនាងមានការមិនសប្បាយចិត្ត និងខកចិត្តកាន់តែខ្លាំង ដោយសារតែ “ការនិយាយចម្អកឡកឡឺយ យ៉ាងស្មោកគ្រោក និងការបញ្ចេញយោបល់ដ៏អសុរោះ និងអាសអាភាស” របស់ពួកអ្នកឡើងធ្វើបទបង្ហាញ អ្នកសម្តែង និងពិធីករ។ នាងនិយាយថា កម្មវិធីនៅពេលល្ងាចថ្ងៃនោះ គឺជាការមាក់ងាយ មកលើអស់អ្នកដែលស្រឡាញ់ភាពថ្លៃថ្នូរ និងមានការគោរពខ្លួនឯង។
ការនិយាយស្តីឥតបើគិត ក៏ជាបញ្ហា ដែលកើតមានក្នុងសម័យរបស់សាវ័កប៉ុលផងដែរ។ គាត់បានរំឭកគ្រីស្ទបរិស័ទ នៅក្រុងអេភេសូរថា ពួកគេត្រូវតែលះអស់ទាំងរឿងគួរខ្មាស ពាក្យសំដីចំកួត និងពាក្យកំប្លែងស្មោកគ្រោក ពាក្យមួលបង្កាច់ ពាក្យសម្តីអាសអាភាស ចេញពីជីវិតរបស់ពួកគេ(អេភេសូរ ៥:៤ កូល៉ុស ៣:៨)។ ពាក្យសម្តីទាំងនោះបានបង្ហាញពីជីវិតចាស់របស់ពួកគេ(១កូរិនថូស ៦:៩-១១) ហើយវាមិនសក្តិសម ចំពោះអត្តសញ្ញាណថ្មីរបស់ពួកគេក្នុង ព្រះគ្រីស្ទឡើយ។ ផ្ទុយទៅវិញ ជីវិតរបស់ពួកគេត្រូវតែមានភាពត្រឹមត្រូវ ដោយពាក្យសម្តីដែលសមរម្យ។ ពាក្យសម្តីដែលល្អ ឬត្រឹមត្រូវរបស់ពួកគេ នឹងផ្តល់ព្រះគុណដល់អ្នកដែលស្តាប់(អេភេសូរ ៤:២៩)។ ព្រះវិញ្ញាណបរិសុទ្ធ នឹងជួយការពារពាក្យសម្តីរបស់ពួកគេ ហើយធ្វើឲ្យពួកគេភ្ញាក់ខ្លួន ពេលដែលពួកគេនិយាយពាក្យសម្តីដែលស្មោកគ្រោក ព្រមទាំងជួយពួកគេ ឲ្យចេះប្រើពាក្យសម្តី ដែលមានប្រយោជន៍ចំពោះអ្នកដទៃ(យ៉ូហាន ១៦:៧-១៣)។
ព្រះបានត្រាសហៅយើងឲ្យឆ្លុះបញ្ចាំងជីវិតយើង ឲ្យអ្នកដទៃឃើញទ្រង់ តាមរយៈការរស់នៅរបស់យើង…